អេស្ប៉ាញ៖ មន្ត្រីអេស្ប៉ាញបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនចំណាកស្រុកជាង ៧០០ នាក់ដែលធ្វើដំណើរលើទូកបួនផ្សេងគ្នាត្រូវបានជួយសង្គ្រោះនៅជិតច្រាំងនៃកោះ Canary របស់ប្រទេសអេស្ប៉ាញ។
មនុស្ស ២២៧ នាក់នៅលើទូកទី១ ហើយ២៣៨ នាក់ នៅទូកទី២ និង ២៥៤ នាក់នៅលើទូកផ្សេងមួយទៀត នេះបើយោងតាមការបង្ហោះនៅលើ "X" ដោយគណនីសេវាសង្គ្រោះបន្ទាន់ផ្លូវការរបស់កោះកាណារីកាលពីថ្ងៃសៅរ៍។
មន្ត្រីបាននិយាយថា ក្នុងចំណោមនាក់ទាំងនោះ មនុស្សពីរនាក់បានស្លាប់នៅពេលរកឃើញ ហើយពីរនាក់ទៀតបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈ ១២ នាក់ផ្សេងទៀតកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ក្រសួងមហាផ្ទៃរបស់ប្រទេសអេស្បាញបាននិយាយថា ជនចំណាកស្រុកចំនួន ៣០,០៧៥នាក់បានមកដល់កោះកាណារីតាមទឹកចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៣១ ខែតុលា ច្រើនជាងទ្វេដងនៃចំនួនដែលបានមកដល់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕