ប្រទេសហូឡង់៖ ព្រះមហាក្សត្រហូឡង់ ជំរុញឱ្យមានដំណោះស្រាយអឺរ៉ុប ចំពោះការធ្វើចំណាកស្រុកព្រះមហាក្សត្រ Willem-Alexander នៃប្រទេសហូឡង់បានអំពាវនាវឱ្យមានដំណោះស្រាយអឺរ៉ុបចំពោះបញ្ហាប្រឈមនៃការធ្វើចំណាកស្រុកនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ របស់ព្រះអង្គទៅកាន់ប្រទេសក្រិក កាលពីថ្ងៃចន្ទ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២២។

ព្រះអង្គបានមានព្រះបន្ទូលបែបនេះ បន្ទាប់ពីកិច្ចប្រជុំរបស់ទ្រង់ ជាមួយប្រធានាធិបតីក្រិក Katerina Sakellaropoulou ថា “វាគឺជាបញ្ហាដែលព្រួយបារម្ភទាំងអស់នៃទ្វីបអឺរ៉ុប ដូច្នេះហើយយើងគួរតែដោះស្រាយវាជាមួយគ្នា” ។

មនុស្សជាងមួយលាននាក់បានចូលក្រិកដោយខុសច្បាប់ ចាប់តាំងពីឆ្នាំ២០១៥ ហើយ ភាគច្រើននៃពួកគេបានបន្តដំណើររបស់ពួកគេទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត ប៉ុន្តែរាប់រយនាក់បានលង់ទឹកក្នុងសមុទ្រ នេះបើយោងតាមអាជ្ញាធរក្រិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ