អេស្ប៉ាញ៖ នាយករដ្ឋមន្រ្តី លោក Pedro Sanchez បានថ្លែងកាលពីថ្ងៃអង្គារថា ការហូរចូលយ៉ាងរហ័សនៃជនអន្តោប្រវេសន៍ដែលហែលចូលទៅក្នុងតំបន់ Ceuta នៃអេស្ប៉ាញ នៅភាគខាងជើងទ្វីបអាហ្រ្វិក គឺជាវិបត្តិដ៏ធ្ងន់ធ្ងរមួយសម្រាប់អឺរ៉ុប ដោយបានប្តេជ្ញាបង្កើតការរៀបចំសណ្តាប់ធ្នាប់ឡើងវិញភ្លាមៗ នៅពេលមានភាពតានតឹងការទូតកើនឡើងជាមួយប្រទេសម៉ារ៉ុក។

អេស្ប៉ាញបានដាក់ពង្រាយកងទ័ពទៅកាន់តំបន់ Ceuta ដើម្បីត្រួតពិនិត្យព្រំដែនជាមួយប្រទេសម៉ារ៉ុក បន្ទាប់ពីជនចំណាកស្រុកប្រមាណ ៨.០០០ នាក់ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាទ្វីបអាហ្វ្រិក និងរួមទាំងអនីតិជន ១.៥០០ នាក់ បានចូលទៅក្នុងបន្ទាយនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដោយតាមរយៈការហែលទឹក ឬឡើងតាមរបង។

រថពាសដែកជាច្រើនកំពុងដាក់ពង្រាយយាមឆ្នេរ Ceuta កាលពីថ្ងៃអង្គារ ហើយទាហាននិងប៉ូលីស បានប្រើដំបងដើម្បីបណ្តេញជនចំណាកស្រុកចេញពីឆ្នេរ ហើយបានបោះគ្រាប់បែកផ្សែងដើម្បីបង្អាក់អ្នកដទៃពីការឆ្លងកាត់។

អ្នកយកព័ត៌មានរ៉យទ័រនៅលើដីបាននិយាយថា ចំនួននៃការមកដល់តាមសមុទ្របានថយចុះ ហើយជនចំណាកស្រុកខ្លះបានវិលត្រឡប់ទៅប្រទេសម៉ារ៉ុកដោយស្ម័គ្រចិត្ត។ មនុស្សពីរបីនាក់ទៀត អាចត្រូវបានគេមើលឃើញថាត្រូវបានទាហាននាំយកទៅ។ រូបភាពនៅឆ្នេរខ្សាច់នៅម៉ោងប្រហែល ៨ យប់ (ម៉ោងក្នុងស្រុក) បង្ហាញថា ជនចំណាកស្រុកស្ទើរតែទាំងអស់ត្រូវបានគេបណ្តេញចេញ។

ប្រទេសអេស្ប៉ាញនិយាយថា ជនចំណាកស្រុកប្រមាណ ៤.០០០ នាក់ ត្រូវបានបញ្ជូនទៅប្រទេសម៉ារ៉ុកវិញ ដោយស្ថិតក្រោមកិច្ចព្រមព្រៀងផ្តល់សិទ្ធិដល់ប្រជាជន។

មេដឹកនាំតំបន់នៃតំបន់ Ceuta បានរិះគន់អ្វីដែលលោកបានពិពណ៌នាថា ជាភាពអសកម្មរបស់ម៉ារ៉ុកនៅពេលប្រឈមមុខនឹងការកើនឡើងកាលពីថ្ងៃច័ន្ទ ហើយអ្នកជំនាញឯករាជ្យមួយចំនួនបាននិយាយថា រ៉ាបាត ជាបឋមបានអនុញ្ញាតឱ្យជាមធ្យោបាយនៃការដាក់សម្ពាធម៉ាឌ្រីដ លើការសម្រេចចិត្តរបស់ខ្លួន ក្នុងការទទួលស្គាល់មេដឹកនាំឧទ្ទាមម្នាក់ពីសាហារ៉ាខាងលិចទៅមន្ទីរពេទ្យប្រទេសអេស្ប៉ាញ។

រដ្ឋាភិបាលអេស្ប៉ាមិនបានជាប់ទាក់ទងនោះទេ ដោយ លោក Sanchez  បានហៅប្រទេសអាហ្វ្រិកខាងជើងនេះថា ជាមិត្តភក្តិរបស់អេស្ប៉ាញ ហើយក្រសួងមហាផ្ទៃ ដែលលើកឡើងពីកិច្ចសហប្រតិបត្តិការលើការអនុញ្ញាតិនេះ បើទោះបីជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Arancha Gonzalez Laya បានប្រាប់ឯកអគ្គរដ្ឋទូតម៉ារ៉ុកបានបដិសេធ និងមិនយល់ព្រមចំពោះការមកដល់របស់ប្រជាជនដ៏ច្រើននេះនោះទេ។

ប្រភពការទូតមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក រ៉ាបេត បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងម៉ាឌ្រីដដើម្បីពិគ្រោះយោបល់។ ដោយឡែក អាជ្ញាធរម៉ារ៉ុកមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

គួររលឹកថា Ceuta មានប្រជាជន ៨០.០០០ នាក់ ស្ថិតនៅភាគខាងជើងនៃប្រទេសម៉ារ៉ុក ឆ្លងកាត់ពី Gibraltar រួមជាមួយនឹងបរិព័ទ្ធជុំវិញអេស្ប៉ាញមួយទៀតគឺ Melilla វាជាកន្លែងទាក់ទាញសម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ដែលកំពុងស្វែងរកជីវិតប្រសើរនៅអឺរ៉ុប។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ