ម្ចាស់រថយន្តពាក់ស្លាកលេខ ន.ប និងបុគ្គលិកផ្លូវល្បឿនលឿន ជួបទល់មុខគ្នាដើម្បីសុំការអធ្យាស្រ័យ និងផ្សះផ្សា
11 ខែ មុន
ភ្នំពេញ៖ នៅទីបំផុត ម្ចាស់រថយន្តពាក់ស្លាកលេខ ន.ប ដែលធ្វើឱ្យផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម ចំពោះកាយវិការមិនសមរម្យ ទៅលើបុគ្គលិកបម្រើការងារនៅផ្លូវល្បឿនលឿន នាពេលថ្មីនេះ បានជួបទល់មុខគ្នា ក្នុងស្មារតីផ្សះផ្សានិងការអធ្យាស្រ័យគ្នា។
ក្នុងជំនួបនេះ ម្ចាស់រថយន្តន.ប បានទទួលស្គាល់កំហុស និងធ្វើការសុំទោស ភាគីបុគ្គលិកបម្រើការងារនៅផ្លូវល្បឿនលឿន ហើយភាគីខាងបុគ្គលិកផ្លូវល្បឿនលឿន ក៏យល់ព្រមអធ្យាស្រ័យផងដែរ ។ជាមួយគ្នានេះ អ្នកបើកបររថយន្ដខាងលើ ក៏បានអរគុណដល់មហាជន ដែលទុកឱកាសឲ្យរូបលោក បានកែខ្លួន នៅកំហុងឆ្គង ដែលជាអចេតនាផងដែរ៕