សេតវិមាន ប្រកាសជាសាធារណៈថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មានជំងឺមហារីកក្រពេញប្រូស្តាត និងកំពុងសម្រាកនៅមន្ទីរពេទ្យ
អាមេរិក៖ សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន មិនបានដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់គាត់ លោក Lloyd Austin មានជំងឺមហារីកក្រពេញប្រូស្តាតទេ រហូតដល់ថ្ងៃអង្គារទី ៩ ខែមករា។ ការប្រកាសរបស់សេតវិមានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីបញ្ហារបស់លោក អូស្ទីន ត្រូវបានបង្ហាញជាសាធារណៈ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤។
លោក អូស្ទីន ដែលមានអាយុ ៧០ ឆ្នាំបានសម្រាកនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី ១ ខែមករានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ដែលជាការពិតដែលមន្ទីរបញ្ចកោណបានបិទបាំងពីសាធារណជន សេតវិមាន និងសភាអស់រយៈពេលជាច្រើនសប្តាហ៍មុន ដែលបង្កឱ្យមានប្រតិកម្មនយោបាយដ៏ធំមួយ។ អនុរដ្ឋមន្ត្រីការពារជាតិ និងជាមេដឹកនាំលំដាប់ទី ២ របស់មន្ទីរបញ្ចកោណ លោកស្រី Kathleen Hicksបានបំពេញភារកិច្ចប្រតិបត្តិការមួយចំនួនរបស់លោក អូស្ទីន នៅថ្ងៃទី ២ ខែមករា ខណៈពេលដែលលោកស្រីកំពុងវិស្សមកាលនៅតំបន់ Puerto Rico ទាំងដែលមិនដឹងថាលោក អូស្ទីន កំពុងសម្រាកនៅមន្ទីរពេទ្យ។ លោកស្រី ហ៊ីក ទើបតែត្រូវបានគេជូនដំណឹងអំពីស្ថានភាពរបស់លោក អូស្ទីន នៅថ្ងៃទី ៤ ខែមករាប៉ុណ្ណោះ។
នកនាំពាក្យសេតវិមាន លោក John Kirby បានឱ្យដឹងថា គ្មាននរណាម្នាក់នៅសេតវិមានបានដឹងថា លោក អូស្ទីន មានជំងឺមហារីកក្រពេញប្រូស្តាតទេរហូតដល់ព្រឹកនេះ ហើយប្រធានាធិបតីត្រូវបានគេជូនដំណឹងភ្លាមៗបន្ទាប់មក។ លោក អូស្ទីន ត្រូវបានគេដឹកតាមរថយន្តសង្គ្រោះនៅថ្ងៃទី ១ ខែមករាទៅមន្ទីរពេទ្យ Walter Reed បន្ទាប់ពីមានផលវិបាកពីការព្យាបាលមហារីកក្រពេញប្រូស្តាតនៅថ្ងៃទី ២២ ខែធ្នូ រួមទាំងក្អួតចង្អោរ ត្រគាក និងជើង។ បន្ទាប់ពីត្រូវបានគេរកឃើញថាមានការឆ្លងមេរោគផ្លូវបង្ហូរនោម លោក អូស្ទីន ត្រូវបានគេផ្លាស់ទីនៅថ្ងៃទី ២ ខែមករាទៅបន្ទប់ថែទាំដែលស្ថិតនៅក្រោមតែថែទាំងយ៉ាងដិតដល់៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង