ស្រីលង្កា៖ប៉ូលិសស្រីលង្កាបានប្រកាសកាលពីថ្ងៃអាទិត្យទី២៤ធ្នូ ពីការចាប់ខ្លួនមនុស្សជិ ត១ម៉ឺ ន៥ពាន់នាក់ ក្នុងអំឡុងពេលមួយសប្តាហ៍នៃការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា គឺជាការបង្ក្រាបមួយដែលត្រូវបានបរិហារដោយសកម្មជនសិទ្ធិមនុស្ស។

ប៉ូលិសបានឱ្យដឹងថា ប្រតិបត្តិការរបស់ពួកគេមានឈ្មោះថា «Yuktiya ឬយុត្តិធម៌» បានឈានដល់ ការរឹបអូសថ្នាំញៀនជិត៤៤០គីឡូក្រាម រួមទាំងកញ្ឆា២៧២គីឡូក្រាម, hashish៣៥គីឡូក្រាម និងហេរ៉ូអ៊ីន៩គីឡូក្រាម។ អាជ្ញាធរ​ជឿថា ​មហាសមុទ្រ​ឥណ្ឌា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ចំណុច​ឆ្លងកាត់​ជួញដូរ​គ្រឿងញៀន។

សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានបរិយាយថា ជនសង្ស័យចំនួន១៣៦៦៦នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអ្នកញៀនថ្នាំជិត១១០០នាក់ត្រូវបានឃុំខ្លួន និងបញ្ជូនទៅធ្វើការស្តារនីតិសម្ប ទាជាកំហិត នៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​បង្ហាញ​ខ្សែ​វីដេអូ​របស់​ប៉ូលិ ស និង​ទាហាន​ដែល​ប្រើ​ឆ្កែ​ហិត​ក្លិន ​ដើម្បី​ត្រួតពិនិត្យផ្ទះ​ក្នុង​រដ្ឋធានី និង​កន្លែង​ផ្សេង​ទៀត។ ប៉ូលិស បានបញ្ជាក់ថា ការវាយឆ្មក់ និងផ្អាកសម្រាប់ថ្ងៃឈប់សម្រាកបុណ្យណូអែល ខណៈដែលម ន្ត្រីចាំបាច់ ត្រូវដាក់ពង្រាយលើភារកិច្ចទាក់ទងនឹងសន្តិសុខ ប៉ុន្តែនឹងបន្តឡើងវិញបន្ទាប់ពីថ្ងៃអង្គារ។

 

មេធាវីសិទ្ធិមនុស្ស លោក  Hejaaz Hizbullah បាននិយាយថា ការវាយឆ្មក់របស់ប៉ូលិស គឺខុសច្បាប់ ខណៈដែលពួកគេត្រូវបានធ្វើឡើងដោយគ្មានដីកាត្រួតពិនិត្យ ហើយបានជំរុញឱ្យជនរងគ្រោះទទួល បានព័ត៌មានលម្អិតពីមន្រ្តី ដើម្បីចាប់ផ្តើមសកម្មភាពផ្លូវច្បាប់នៅពេលក្រោយ។ ចំណែក សកម្មជ នសិទ្ធិ មនុស្ស លោកស្រី  Ambika Satkunanathan បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការស្វែ ងរកមិនផ្អែកលើភស្តុតាងទេ ប៉ុន្តែជាគោលដៅតែតំបន់ក្រីក្រ។

 លោកស្រីបន្តថា ប៉ូលិស​កំពុង​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​អ្នក​ជួញ​ដូរ​តូចតាច ប៉ុន្តែមិន​ផ្តោត​លើ​មេក្លោងជួញ​ដូរ​ទ្រង់ទ្រាយ​ធំ​ទេ។ គួររំឭកថា ការ​បង្រ្កាប​គ្រឿង​ញៀន​ដ៏​ធំ​បំផុត​របស់​ស្រីលង្កា គឺ​នៅ​ខែ​ធ្នូ ឆ្នាំ២០១៦ ដែល​ប៉ូលិស​ចាប់​បាន​កូកាអ៊ីន៨០០គីឡូក្រាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ