ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបករណីនាំចូលចែកចាយសាច់សត្វ និងគ្រឿងក្នុងបង្កកទម្ងន់ជាង១៨ គ្មានលិខិតអនុញ្ញាត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៣ នេះ ថាកាលពីថ្ងៃទី២៦ធ្នូកន្លងទៅមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជា មួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណ:បសុព្យាបាល រួមនិងអាជ្ញាធរមូល ដ្ឋានបានចុះបង្រ្កាបករណី នាំចូលចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្ក ក គ្មានច្បាប់អនុញ្ញត សរុបទម្ងន់១៨ ៨៤៨គីឡូក្រាម នៅ០២ទីតាំងរួមមាន៖ ទីតាំងទី១. ដីឡូតិ៍គ្មាន លេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទីតាំងទី២. ផ្លូវលេខ៣៥១ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ថែមលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងបន្តទៀតថា វត្ថុតាងដែល ដកហូតខាងលើនេះត្រូវបានលោកព្រះរាជអាជ្ញារង សម្រេចឱ្យបិទប្លុំបេរកុងទីន័រក្លាសេ្សទាំង០២ទីតាំង និងនាំខ្លួនជនសង្ស័យទាំង០២នាក់ជាម្ចាស់ទីតាំង ទៅកាន់នាយកដ្ឋានដើម្បីសាកសួរបំភ្លឺតាមនីតិ វិធី ច្បាប់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ