បន្ទាយមានជ័យ៖ សាច់សត្វមាន់ និងប្រហិតចម្រុះ ចំនួន៨៥២០គីឡូក្រាម នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាននិងយកទៅដុតកម្ទេចចោល។
ក្នុងប្រតិបត្តិការខាងលើមន្ត្រីជំនាញរកឃើញផលិតផលមានដើមកំណើតពីសត្វ ( សាច់សត្វមាន់ និងប្រហិតចម្រុះ) ចំនួន៨៥២០គីឡូក្រាម នាំចូលមកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។តាមប្រភពបានបញ្ជាក់ថា ចំពោះផលិតផលមានកំណើតពីសត្វខាងលើនេះ ក្រុមការងារបានពិនិត្យឃើញថា សាច់សត្វនិងប្រហិតទាំងនោះមិនបានរកក្សាទុកឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាព និងអនាម័យ)។
ប្រភពព័ត៌មានបានអះអាងថា ក្រុមការងារបានស្នើសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ធ្វើការដុតកម្ទេចចោល វត្ថុតាងបទល្មើសខាងលើនេះតាមវិធានបសុពេទ្យ៕