អាមេរិក ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានគំរាមថាសហរដ្ឋអាមេរិកនឹងដាក់ ទណ្ឌកម្មថែមទៀតលើវ៉េណេស៊ុយអេឡា ករណីដែលប្រទេសនេះមិនទទួលយកពលរដ្ឋខ្លួន ដែលត្រូ វធ្វើមាតុភូមិ និវត្តន៍ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសា រព័ត៌មានCNNនៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ ២០២៥។

នៅលើបណ្តាញសង្គម X លោក Rubio សរសេរថា «លុះត្រាតែរបបដឹកនាំរបស់លោក Maduro ទទួលយកជើងហោះហើរនិរទេស ដោយគ្មានលេស ឬការពន្យារពេល នោះទើបសហរដ្ឋអាមេរិក មិនដាក់ទណ្ឌកម្មធ្ងន់ធ្ងរថ្មីណាមួយទៀត»។ ជុំវិញការបង្ហោះសារនេះ ក្រសួងទំនាក់ទំនងវ៉េណេស៊ុយអេឡា នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមបញ្ជូនក្រុមជនអន្ធពាល ២៣៨នាក់ ឱ្យត្រឡប់ទៅប្រទេសវ៉េណេស៊ុយអេឡាវិញ។ កាលពីចុងសប្តាហ៍មុន ក្រុមនេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដែលមានការពារសុវត្ថិភាពតឹងរ៉ឹង នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ