ឥណ្ឌូនេស៊ី៖ ប្រធានសហគមន៍នេសាទខេត្តអាឆេ នៃប្រទេសឥណ្ឌូនេស៊ី  បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទូកដែលទ្រុឌទ្រោមដែលផ្ទុកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៤០០ នាក់បានទឹកដីឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ដោយបន្ថែមលើការកើនឡើងនាពេលថ្មីៗនេះនៃជនជាតិភាគតិចមូស្លីមរបស់មីយ៉ាន់ម៉ា។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣។

មុនពេលការមកដល់នៅថ្ងៃអាទិត្យ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន១២០០នាក់ ដែលជាជនជាតិភាគតិចដែលត្រូវបានធ្វើទុក្ខបុកម្នេញមកពីប្រទេសមីយ៉ាន់ម៉ា បានចូលចតនៅឆ្នេរសមុទ្រក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំង ពីខែវិច្ឆិកា។

លោក Miftah Cut Ade ប្រធានសហគមន៍នេសាទក្នុងទីក្រុង Aceh បាននិយាយថា ទូកពីរបានចូលចតក្នុងខេត្តកាលពីព្រឹកថ្ងៃអាទិត្យ ដោយទូកមួយនៅក្នុងស្រុក Pidie និងសុ្រក Aceh Besar ។

លោកបាននិយាយថា ទូកនីមួយៗបានដឹកជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ២០០ នាក់ ក្នុងនោះលោកAndi Susanto មន្ត្រីយោធាក្នុងតំបន់បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១៨០ នាក់បានចុះចតនៅ Pidie នៅម៉ោង 4 ព្រឹកហើយមន្រ្តីទាំងនោះកំពុងសម្របសម្រួលដើម្បីប្រមូលទិន្នន័យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ