រុស្ស៊ី៖ ក្រុមមន្ត្រីបាននិយាយថា លោកពូទីនមេដឹកនាំរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីថ្មីរបស់វៀតណាម លោក To Lam និងមេដឹកនាំផ្សេងទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅទីក្រុងហាណូយនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤។

មេដឹកនាំរុស្ស៊ី លោក ពូទីន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅថ្ងៃពុធ និងថ្ងៃព្រហ ស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីមានការអញ្ជើញម្ដងហើយម្ដងទៀតពីសំណាក់មេដឹកនាំរបស់វៀតណាម។ 

យ៉ាងណា ដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែមន្ត្រីជា ច្រើនបាន បញ្ជាក់ពីការធ្វើដំណើរនេះ ដែលនឹងក្លាយជាលើកដំបូងរបស់លោកទៅកាន់ប្រ ទេសវៀ តណាម ចាប់តាំងពីឆ្នាំ២០១៧ មក។ ប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិ តស្និទ្ធយូរយាណាស់មកហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ