វៀតណាម៖ ត្រីរាប់សែនក្បាលបានងាប់នៅក្នុងបឹងមួយកន្លែងក្នុងខេត្ត ដុងណៃ ភាគខាងត្បូងប្រទេ សវៀតណាម ត្រីអណ្តែតពាសពេញបឹងនេះដោយសារតែរលកកម្តៅក្នុងប្រទេសវៀតណាមកើនដល់ជាង ៤០អង្សាសេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpressនៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤។

ពលរដ្ឋ បានសម្តែងការព្រួយបារម្ភជាខ្លាំងដោយសារតែមិនមានភ្លៀងធ្លាក់ ហើយកម្តៅកាន់តែកើនឡើងខ្លាំងទៅៗដែលប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ពួកគាត់ជាខ្លាំង។


យោងតាមការចុះផ្សាយរបស់កាសែតវៀតណាមត្រីក្នុងបឹង សុងម៉ៃ ដែលមានទំហំ៣០០ហិកតាជាច្រើនសែនក្បាលបានងាប់បន្ទាប់ពីរលកកម្តៅបានវាយប្រហារប្រមាណជាងមួយខែជាងមកនេះ នៅក្នុងខេត្តដុងណៃ មិនមានភ្លៀងធ្លាក់ច្រើនសប្តាហ៍មកហើយ ហើយទឹកនៅក្នុងអាងមានកម្រិតទាបជាខ្លាំងដែលមិនអាចឲ្យសត្វរស់នៅបាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ