ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសារាចរ កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ត្រូវប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល លេខ០១ សរ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយជាសាធារណនាពេលថ្មីៗនេះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

រយៈពេលជាង៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ក្រោមម្លប់នៃសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយ មាននយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា លើគ្រប់វិស័យ ជាអាទិ៍ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អារ្យធម៌អង្គរដ៏បវរ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ