អាមេរិក៖ បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនខែឆ្នាំ ពេលនេះក្រុមហ៊ុនមេរបស់ TikTok បានអះអាងថា ខ្លួនបានយល់ព្រមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបិទចោលវេទិកាវីដេអូខ្លីៗមួយនេះ ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ និងការពារទិន្នន័យឯកជនភាពអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

តុលាការអាមេរិកបញ្ឈប់ការអនុវត្តន៍ច្បាប់ដែលហាមឃាតកម្មវិធីនេះលើទឹកដីអាមេរិក ឬលក់កម្មសិទ្ធឲ្យក្រុមហ៊ុនអាមេរិក។ ជាក់ស្តែង ការយល់ព្រមបើកភ្លើងខៀវពីសំណាក់ TikTok នេះ គឺដើម្បីផ្តល់សិទ្ធអំណាចឲ្យរដ្ឋាភិបាលអាមេរិក នូវសិទ្ធសម្រេចរបស់ខ្លួន ក៏ដូចជាអនុវត្តន៍ច្បាប់ហាមឃាត TikTok ដែលចូលជាធរមានកាលពីឆ្នាំ២០២២។

 ច្បាប់នេះ ត្រូវបានកំណត់ឡើង ដោយសារតែការព្រួយបារម្ភ ថា TikTok អាចនឹងចែករំលែកទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ទៅឲ្យរដ្ឋាភិបាលចិន ប៉ុន្តែជុំវិញកង្វល់នេះ ក្រុមហ៊ុន ByteDance តែងតែបដិសេធ និងធានាថា ខ្លួនមិនបានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិននោះទេ ហើយរដ្ឋាភិបាលចិនក៏មិនបានដាក់សម្ពាធមកលើខ្លួនក្នុងការបង្ខំឲ្យចែករំលែកទិន្នន័យនោះដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ