មនុស្សយ៉ាងហោចណាស់ចំនួន៣៣នាក់ បានស្លាប់ និងរាប់សិបនាក់បានរងរបួសក្នុងគ្រោះបាក់ដី នៅប្រទេសកូឡុំប៊ី
កូឡុំប៊ី ៖ មនុស្សយ៉ាងហោចណាស់ចំនួន៣៣នាក់ បានស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងពេលមានគ្រោះបាក់ដីដ៏ខ្លាំងមួយ កើតឡើងនៅភាគពាយព្យ នៃប្រទេសកូឡុំប៊ី ។ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
បើតាមការលើកឡើង របស់លោក Francia Marquez អនុប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី បានថ្លែងនៅលើបណ្តាញ X អតីតបណ្តាញសង្គម Twitter ដោយបានដកស្រង់សម្តីដែលចេញផ្សាយបឋមថាយ៉ាងដូច្នេះ គ្រោះបាក់ដីបានកើតឡើង នៅលើផ្លូវមួយរវាងទីក្រុង Quibdo រដ្ឋធានីនៃតំបន់ Choco និង Medellin រដ្ឋធានីនៃតំបន់Antioquia ដោយមានមនុស្ស និងរថយន្តរាប់សិបគ្រឿងជាប់គាំង នៅក្នុងតំបន់ទំាងនោះ ។
លោក Jaime Herrera អភិបាលក្រុង Carmen de Atrato នៅក្នុងតំបន់ Choco បានលើកឡើងថា “មនុស្សចំនួន១៨នាក់ត្រូវបានកំណត់អត្តសញ្ញាណថា បានស្លាប់” ។ យោងតាមគេហទំព័រព័ត៌មាន La Prensa Latina បានឱ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើង នៅគ្រាដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការសង្គ្រោះកំពុងដំណើរការនោះ ៕