អាមេរិក៖ បុរសអាយុ ៣៤ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះអាវុធក្រោយហេតុការណ៍ឈ្លោះប្រកែកគ្នារវាងក្រុមក្មេងជំទង់ នៅឯស្ថានីយ៍រថភ្លើងក្រោមដី ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeeraនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អាជ្ញាធរនៅក្នុងទីក្រុងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ។មេដឹកប៉ូលីសក្នុងតំបន់ លោក Michael Kemper បានលើកឡើងថា “យើងមិនជឿថានេះជាការបាញ់ប្រហារដោយចៃដន្យទេ។ យើងមិនជឿថានេះគ្រាន់តែជាការបាញ់សម្លាប់មនុស្សដោយមិនរើសអើងលើរថភ្លើងទេ។ យើងជឿថា ការបាញ់ប្រហារនេះ កើតចេញពីជម្លោះរវាងក្រុមពីរ ដែលចាប់ផ្តើមនៅលើរថភ្លើង” ។ 


ជាមួយគ្នានោះ លោកក៏បាន លើកឡើងថា បុរសអាយុ៣៤ឆ្នាំម្នាក់ត្រូវបានសម្លាប់ ដោយឡែកអ្នករងរបួសរួមមាន ក្មេងស្រីអាយុ១៤ឆ្នាំ ក្មេងប្រុសអាយុ១៥ឆ្នាំ និងបុរសចំណាស់ម្នាក់ អាយុ៧១ឆ្នាំ។

សូមបញ្ជាក់ថាអំពើហឹង្សាដោយកាំភ្លើងគឺជារឿងធម្មតានៅក្នុងសហរដ្ឋអាមេរិកបើធៀបនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ទោះបីជាទីក្រុងញូវយ៉កមានសុវត្ថិភាព ជាងទីក្រុងសំខាន់ៗផ្សេងទៀតក៏ដោយតែចំពោះការបាញ់ប្រហារនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីរបស់ទីក្រុងគឺកម្រណាស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ