សាលាដំបូងរាជធានីភ្នំពេញសម្រច ដាក់ពន្ធនាគារជនជាតិចិនតៃវ៉ាន់ម្នាក់២០ឆ្នាំ និងពិន័យជាប្រាក់៤០លានរៀល ករណីជួញដូរគ្រឿងញៀនជាង៧គីឡូ
4 ខែ មុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទមានឈ្មោះ HSIAO CHI MING ភេទប្រុស អាយុ៥៨ ឆ្នាំជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារចំនួន២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង៧គីឡូ។
កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង ៤០ សមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យ១.ឈ្មោះ HSIAO CHI MINGភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់) ចាប់យកវត្ថុតាង ៖សារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម ទូរស័ព្ទ ១គ្រឿង៕