ភ្នំពេញ ៖ តាមការរាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ការរីករាលដាលជំងឺរបងកំពុងមានការកើនឡើងនៅជុំវិញពិភពលោក ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ (ឆ្នាំ២០២០, ឆ្នាំ២០២១, ឆ្នាំ២០២២) ក្នុងនោះកម្ពុជាក៏ត្រូវបានរកឃើញមានអ្នកឆ្លងជំងឺនេះរាប់ម៉ឺនករណីដែរ។

ការរាយការណ៍នេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីក្របខណ្ឌគណនេយ្យភាពពហុវិស័យសម្រាប់ឆ្លើយតបជំងឺរបេង ក្នុងចំណោមអន្តរក្រសួង ភា្នក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៉ីវិល និងសហគមន៍ នាថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។


ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិខាងលើ លោក ជួប សុខចំរើន នាយកអង្គការ Khana បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ពិភពលោកបានរកឃើញករណីកើតជំងឺរបេងក្នុងមួយ១ឆ្នាំៗប្រមាណ១០លាននាក់ ប៉ុន្តែការងារដែលស្រាវជ្រាវរកអ្នកផ្ទុកមេរោគរបេងដើម្បីផ្ដល់ការព្យាបាល គឺមានការថយចុះ ដោយហេតុថារដ្ឋាភិបាលនានាជាប់មមាញឹក នឹងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩។


លោក ជួប សុខចំរើន បានថ្លែងថា «ក្នុងរបាយការណ៍ឆ្នាំ២០២២ បានបញ្ជាក់ថានៅឆ្នាំ២០២១ មានករណីស្លាប់ដោយសារជំងឺរបេងរហូតដល់១,៦០០,០០០នាក់ គឺចំនួនច្រើនជាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលនេះគឺជាសញ្ញាណមិនល្អនោះឡើយសម្រាប់សុខមាលភាពពិភពលោក»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ