ប្រធានាធិបតីអាមេរិក ហៅលោកប្រធានាធិបតីចិន ស៊ី ជិនពីង ថាជា«ជនផ្ដាច់ការ»ខណៈ ភាពតានតឹងរវាងប្រទេសទាំង២កំពុងតែកើនឡើង
អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានហៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាជា «ជនផ្ដាច់ការម្នាក់» ហើយថាលោកស៊ី បានរងភាពអាម៉ាស់ នៅពេលដែលបាឡុងចិនមួយត្រូវបានយោធាអាមេរិកបាញ់ទម្លាក់កាលពីដើមឆ្នាំកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯកម្មវិធីរៃអង្គាសប្រាក់មួយសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ក្នុងកាលីហ្វ័រញ៉ា និងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយលោក ស៊ី ជិនពីង អំឡុងបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសចិន ក្នុងគោលបំណងបញ្ចុះកម្ដៅ នៃភាពតានតឹងរវាងប្រទេសទាំង២។
លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ហេតុផលដែលលោក ស៊ី ជិនពីង មិនសប្បាយចិត្ត នៅពេលដែលខ្ញុំបាញ់ទម្លាក់បាឡុងនោះ ដែលមានភ្ជាប់ជាមួយបរិក្ខារស៊ើបការណ៍ នោះគឺលោកមិនបានដឹងអ្វីទេ...នេះគឺជារឿងអាម៉ាសបំផុតសម្រាប់ជនផ្ដាច់ការ នៅពេលដែលពួកគេមិនបានដឹងពីអ្វីដែល បានកើតឡើង»៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង