មនុស្ស ២នាក់ស្លាប់ និង ៣នាក់រងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកដៃ នៅភាគខាង កើតប្រទេសអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យប៉ូលីសខេត្ត លោក Abdul Basir Zabuli បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្មេងពីរនាក់បានស្លាប់ និងបីនាក់ទៀតរងរបួស នៅពេលដែលបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានគប់គ្រាប់បែកដៃចូលទៅក្នុងផ្ទះមួយក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣។
យោងតាមមន្ត្រីដដែលខាងលើ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងភូមិ Shiekh Musri នៃស្រុក Surkhrod កាលពីយប់ថ្ងៃចន្ទ នៅពេលដែលបុរសមិនស្គាល់អត្តសញ្ញាណ បានគប់គ្រាប់បែ កដៃចំ នួនពីរគ្រាប់ចូលទៅក្នុងផ្ទះមួយ ដោយបានសម្លាប់កុមារពីរនាក់នៅនឹងកន្លែង និងបណ្តាលឲ្យម នុស្សបីនា ក់ផ្សេងទៀតរងរបួស ក្នុងនោះមានស្រ្តីម្នាក់ផងដែរ។
មន្ត្រីរូបនេះបានបន្ថែមថា ការស៊ើបអង្កេតលើករណីខាងលើកំពុងចាប់ផ្តើមដំណើរការ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ៕