ប៉ូលិសប៉ាគីស្ថាន ចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលគ្រោងនឹងបំផ្ទុះខ្លួនឯង នៅជិតក្បួនរថយន្តរបស់ជនជាតិចិន
ប៉ាគីស្ថាន ៖ប៉ូលិសប៉ាគីស្ថានបាននិយាយថា ពួកគេបានចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដែលគ្រោងនឹងបំផ្ទុះខ្លួនឯងនៅជិតក្បួនរថយន្តរបស់ជនជាតិចិននៅតាមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) សេចក្តីថ្លែងការណ៍របស់ប៉ូលីសដែលបានផ្សាយចេញដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ការចាប់ខ្លួនកាលពីថ្ងៃច័ន្ទបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីស្ត្រីម្នាក់បំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងបរិវេណសាកលវិទ្យាល័យក្នុងទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Karachi ដោយបានសម្លាប់គ្រូបង្រៀនជនជាតិចិនបីនាក់ និងអ្នកបើកបរជនជាតិប៉ាគីស្ថានរបស់ពួកគេ។
ប៉ូលីសបានឱ្យដឹងថា ឃាតកជាស្ត្រីស្ថិតនៅក្នុងក្រុមផ្តាច់ខ្លួន Baloch Liberation Army (BLA) ក្រុមនេះបានផ្តើមប្រើប្រាស់អ្នកប្រយុទ្ធជាស្ត្រីជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ។ប៉ូលីសបាននិយាយថា "ស្ត្រីនោះមានកំណត់គោលដៅលើក្បួនរថយន្តរបស់ជនជាតិចិន" ដោយបន្ថែមថាការវាយប្រហារនេះត្រូវបានគ្រោងទុកនៅតាមផ្លូវនៃ CPEC ។ប៉ូលិសបានរកឃើញគ្រឿងផ្ទុះ និងឧបករណ៍បំផ្ទុះជាច្រើនដោយប៉ូលីសបានស៊ើបអង្កេត ដោយបង្ហាញពីផែនការរបស់នាងក្នុងគោលដៅកំណត់គោលដៅជនជាតិចិន៕SP