ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ​ចោទប្រកាន់ថា នាយករដ្ឋមន្រ្តីប៉ាគី​ស្ថា​ន​បច្ចុប្បន្ន លោក Shehbaz Sharif មានជាប់ពាក់ព័ន្ធក្នុងផែនការចង់សម្លាប់រូបលោក ខណៈ​លោក ខាន់ កំពុងបន្តសម្រាកព្យាបាលពីរបួសដោយគ្រាប់កាំភ្លើង ក្រោយទទួលរងការប៉ុនប៉ងធ្វើឃាត កាលពី​ថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសាព័ត៌មានCGTNនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។

 

លោក Imran Khan ​អះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពី​លោកត្រូវបានគេទម្លាក់ពីតំណែង ក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តកាលពីខែមេសា ឆ្នាំនេះ គឺមានជាប់ទាក់ទងក្នុងផែនការធ្វើឃាត ដែលរួមមានទាំងរដ្ឋមន្រ្តីមហាផ្ទៃលោក Rana Sanaullah​ ហើយនិងមេ​បញ្ជាការ​យោធាជា​ន់ខ្ពស់​ម្នា​ក់។

ចំពោះការចោទប្រកាន់នេះ ​រដ្ឋាភិបាលប៉ាគីស្ថាន បានចេញមុខច្រានចោលរួចហើយថា ខ្លួនមិន​មានជា​ប់ពាក់ព័ន្ធអ្វីឡើយ ហើយករណីនេះ កើតឡើងដោយសារខ្មាន់កាំភ្លើង ដែលប្រកា​ន់ផ្នត់គំនិតសា​ស​នាជ្រុលនិយម។

 

ហេតុការណ៍ប៉ុនប៉ងធ្វើឃាតនោះ បានកើតឡើងនៅត្រង់ចំណុច ក្នុងទីក្រុង Wazirabad​ដែលស្ថិ​តនៅ​ចម្ងា​​យប្រមាណ ១៧០គីឡូម៉ែត្រពីភាគខាងកើតទីក្រុងអ៉ីស្លាម៉ាបាដ ខណៈមនុស្សបុរស​ម្នា​ក់បានស្លាប់ និងយ៉ាងហោចមនុស្ស១០នាក់ទៀត បានរងរបួស។ លោក ខាន់ ផ្ទាល់ បានរងរបួសចំជើង រីឯជ​នសង្ស័​យជាខ្មាន់កាំភ្លើងម្នាក់ ត្រូវបានប៉ូលិស​ចាប់ខ្លួន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ