ប្រទេសប៉ាគីស្ថានអះអាងថា មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តប្រាក់កម្ចីដ៏ធំ$1.17ពាន់លានដុល្លារអាមេរិកដើម្បីកសាងប្រទេសនេះឡើងវិញ
ប៉ាគីស្ថាន ៖រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Miftah Ismail បាននិយាយថា ក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តលើការពិនិត្យឡើងវិញលើកទីប្រាំពីរ និងទីប្រាំបី នៃកម្មវិធីជំនួយរបស់ប៉ាគីស្ថានដែលនឹងបញ្ចេញមូលនិធិចំនួន $1.17ពាន់លានដុល្លារអាមេរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បាននិយាយផងដែរថា IMF បានយល់ព្រមបន្តកម្មវិធីនេះក្នុងរយៈពេលមួយឆ្នាំ និងបង្កើនមូលនិធិចំនួន $1ពាន់លានដុល្លារ។ប្រាក់នេះនឹងក្លាយជាខ្សែជីវិតសម្រាប់ប្រទេសអាស៊ីខាងត្បូង ដែលបច្ចុប្បន្នកំពុងរងគ្រោះដោយទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ។
“ក្រុមប្រឹក្សា IMF បានអនុម័តការរស់ឡើងវិញនៃកម្មវិធី EFF របស់យើងនេះបើតាមការលើកឡើងរបស់លោក Ismail នៅលើ Twitter ។
សូមបញ្ជាក់ថា កម្មវិធីផ្តល់មូលនិធិបន្ថែមរយៈពេល ៣៦ ខែ ៦ពាន់លានដុល្លាររបស់ប្រទេសប៉ាគីស្ថាន ដែលវាបានចូលក្នុងឆ្នាំ ២០១៦ ត្រូវបានជាប់គាំងតាំងពីដើមឆ្នាំនេះ ដោយសារវាពិបាកក្នុងការបំពេញតាមគោលដៅដែលបានកំណត់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ៕SP