កេនយ៉ា៖ការស៊ើបអង្កេតមួយបានចាប់ផ្តើមនៅក្នុងប្រទេសកេនយ៉ា បន្ទាប់ពីអ្នកកាសែតប៉ាគីស្ថានដ៏ល្បីឈ្មោះ Arshad Sharif ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅឯការបិទផ្លូវកាលពីថ្ងៃអាទិត្យ។នេះបើតាមការចេញផ្សាយដោយសាព័ត៌មានAljazeera នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសបានឱ្យដឹងថា គាត់ត្រូវបាន "រងរបួសយ៉ាងធ្ងន់ធ្ងរ" ខណៈដែលគាត់ជាអ្នកដំណើរ។ លោក Sharif ជាអ្នករិះគន់យោធាប៉ាគីស្ថាន ក៏ដូចជាអ្នកគាំទ្រសំដីរបស់នាយករដ្ឋមន្ត្រីដែលត្រូវគេបណ្តេញចេញលោក Imran Khan។

បុរសវ័យ ៤៩ឆ្នាំរូបនេះបានចាកចេញពីប្រទេសប៉ាគីស្ថានកាលពីខែសីហា បន្ទាប់ពីត្អូញត្អែរពីការយាយី។ពីមុនគាត់ធ្លាប់នៅចក្រភពអង់គ្លេស និងឌូបៃ មុនពេលធ្វើដំណើរទៅប្រទេសកេនយ៉ា។ គេមិនដឹងច្បាស់ពីអ្វីដែលគាត់កំពុងធ្វើនៅក្នុងប្រទេសអាហ្វ្រិកខាងកើតនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ