ជនរងគ្រោះជនជាតិវៀតណាមចំនួន៦១នាក់ ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាជួយសង្គ្រោះពីករណី ឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងកាស៊ីណូ
វៀតណាម៖ ស្ថានទូតវៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ា និងនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស បានទទួលព័ត៌មានពីអាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាអំពីពលរដ្ឋបរទេសជិត ២០០ នាក់ រួមទាំងពលរដ្ឋវៀតណាម ដែលត្រូវបានជួយសង្គ្រោះពីកាស៊ីណូបោកប្រាស់តាមអ៊ីនធឺណិតដ៏ល្បីនៅព្រំដែនភាគខាងជើង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpressនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣។
“ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងការបរទេសបានបញ្ជាឱ្យស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទាក់ទងនឹងពលរដ្ឋ និងស្នើសុំឱ្យយើងធានាឱ្យមានកន្លែងស្នាក់នៅសមរម្យសម្រាប់ពលរដ្ឋវៀតណាម និងស៊ើបអង្កេតបន្ថែមអំពីមូលហេតុ ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថានទូត និងអាជ្ញាធរមូលដ្ឋានក្នុងប្រទេសវៀតណាម ត្រូវបានស្នើឱ្យសហការជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីអនុវត្តនីតិវិធីកុងស៊ុលតាមការចាំបាច់ កសាងវិធានការការពារពលរដ្ឋ និងគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្លួន៕SP