អ៊ុយក្រែន៖ មន្ត្រីរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា កាំជ្រួចរបស់ប្រទេសរុស្ស៊ី បានវាយប្រហារទៅលើសណ្ឋាគារមួយក្នុងទីក្រុង Zaporizhzhia នៃប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ១៤ នាក់ ផ្សេងទៀតរងរបួស។
ប៉ូលីសជាតិបាននិយាយថា កាំជ្រួច Iskander បានវាយប្រហារទីក្រុងនេះនៅវេលាម៉ោង ០៧:២០នាទីយប់ (ម៉ោង ១៦:២០ GMT)ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា "ទីក្រុង Zaporizhzhia នេះទទួលរងនូវការបាញ់ផ្លោងរបស់រុស្ស៊ីជារៀងរាល់ថ្ងៃ។ អគ្គីភ័យបានផ្ទុះឡើងនៅក្នុងអគារជនស៊ីវិលបន្ទាប់ពីអ្នកកាន់កាប់បានវាយប្រហារវាដោយមីស៊ីល"។
ស្របពេលជាមួយគ្នានេះ លោក Anatoliy Kurtev លេខាធិការក្រុមប្រឹក្សាក្រុង Zaporizhzhia បាននិយាយថា មានអ្នករងរបួសទាំងអស់ ១៤ នាក់ រួមមានកុមារ ២នាក់ ផងដែរ។រូបភាព និងវីដេអូដែលចែករំលែកដោយមន្ត្រីបានបង្ហាញពីរណ្ដៅធំមួយ រួមមានរថយន្តដែលខ្ទិច និងអគារកម្ពស់បួនជាន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាមួយនឹងផ្លាកសណ្ឋាគារ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អគារដែលរងការខូចខាតគឺសណ្ឋាគារឈ្មោះ Reikartz នៅកណ្តាលទីក្រុង ស្ថិតនៅលើច្រាំងទន្លេ Dnipro ។
គួរបញ្ជាក់ថា វាជាការវាយប្រហារលើកទី២ លើទីក្រុង Zaporizhzhia ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ ស្ត្រីវ័យក្មេងពីរនាក់ និងបុរសម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ៩ នាក់ ងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីថ្ងៃពុធ។ NR