រុស្ស៊ីៈក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាកងកម្លាំងការពារដែនអាកាសរបស់ខ្លួនបា នបាញ់កម្ទេចយន្ដហោះដ្រូន ៤២គ្រឿងរបស់អ៊ុយក្រែន នៅលើតំបន់គ្រីមៀ និងបាញ់ស្កាត់មីស៊ីលមួយគ្រាប់លើតំបន់កាលូហ្កា (Kaluga) នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី២៥ ខែសីហានេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះដ្រូន ៩គ្រឿងត្រូវបានបាញ់កម្ទេចដោយកងកម្លាំងការពារដែនអាកាស ខណៈ៣៣គ្រឿងទៀតត្រូវបាន កម្ទេចដោយប្រព័ន្ធ electronic warfare ហើយបានធ្លាក់លើតំបន់គ្រីមៀ ដោយមិនបានហោះទៅដល់គោលដៅឡើយ។

បន្ថែមពីលើនេះ ក្រសួងការពារជាតិរុស្ស៉ី ក៏បានអះអាងផងដែរពីការស្ទាក់ចាប់បំផ្លាញមីស៊ីលមួយគ្រាប់លើតំបន់ Kaluga ដែលមានព្រំដែនជាប់ នឹងតំបន់មូស្គូ។

គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត បង្កឡើងដោយការវាយប្រហារខាងលើនៅឡើយទេ ដោយរុស្ស៉ី បានទម្លាក់កំហុសលើអ៊ុយក្រែន និងបានផ្អាកជើងហោះហើរអស់ជាច្រើនម៉ោង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ