ម៉ាឡេស៊ី៖អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានធ្វើការវិភាគលើបញ្ហាភូមិសាស្ត្រនយោបាយចុងក្រោយបង្អស់ដែលកំពុងប្រឈមមុខនៅអាស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូនាពេលថ្មីៗនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយ NEWSROOM TOKYO អ្នកនយោបាយជើងចាស់វ័យ ៩៦ឆ្នាំរូបនេះបាននិយាយដោយត្រង់ៗអំពីរបៀបដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ក្នុងតំបន់។

លោកMahathir និយាយថា គំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីដែលគេស្គាល់ថាជាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF)ដែលកំពុងរុញច្រានប្រទេសចិនឱ្យឆ្ងាយហើយអាមេរិកវិលមកជំនួសក្នុងតំបន់ ដើម្បីដកចិនចេញ និងប្រកួតប្រជែងជាមួយប្រទេសចិន។ 

ទោះជាយ៉ាងណាក៏ដោយ ប្រទេសរបស់គាត់គឺជាប្រទេសមួយក្នុងចំណោម១៤ ដែលបានចុះហត្ថលេខាលើក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព IPEF ចាប់តាំងពីវាបានចាប់ផ្តើមនៅក្នុងខែឧសភា ដែលរួមមាន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង។

អតីតមេដឹកនាំម៉ាឡេស៊ីរូបនេះ មានការប្រុងប្រយ័ត្នជាប់លាប់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅលើគំនិតផ្តួចផ្តើម IPEF ដែលដឹកនាំដោយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden លោក Mahathir បាននិយាយចំៗថា "ខ្ញុំមិនគិតថាយើងគួរតែជាផ្នែកនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព IPEF នោះទេ" ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ