នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ១ខ្សែឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរាមានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាងចំពោះ គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក រយៈពេលសាងសង់ ៣៥ខែព្រមទាំងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។

អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១បណ្តោយស្ពានសរុបប្រវែង ៦០ម ទទឹងស្ពាន ២១ម បណ្តោយស្ពានបេតុង ៤៥មផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្ររយៈពេលសាងសង់ ១២ខែ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ