រុស្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅទីក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នៅថ្ងៃទី១៨-១៩ ខែមិថុនា ចំពេលមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក ពូទីន «នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ» ទៅកាន់ប្រទេសកូរ៉េខាងជើង តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

សម្រាប់ដំណើរទស្សនកិច្ចនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី ជាពិសេសចំពេលមានការសង្ស័យថា កូរ៉េខាងជើងបាននិងកំពុងផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីជាថ្នូរនឹងជំនួយស្បៀងអាហារ និងបច្ចេកវិទ្យាអាវុធទំនើបដែលមានសក្តានុពល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ