របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ទៅក្រៅប្រទេស មានចំនួន ៥ ០៥៧ ១៨១.៥៤ តោន។
ផលិតផលកសិកម្មទាំងនោះរួមមាន៖
១៖ ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣.៣០ តោន មានកំណើន ៨.២៦% ធៀបទៅនឹងឆ្នាំ២០១៩
២៖ ល្ងចំនួន ៥ ៧៩៩.៣៩ តោន មានកំណើន ៣៩.៨១% ធៀបទៅនឹងឆ្នាំ២០១៩
៣៖ ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣.៩៨ តោន មានកំណើន ១១៦.៩៧% ធៀបទៅនឹង២០១៩
៤៖ គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១.២១តោន មានកំណើន ២៦.៥៨% ធៀបទៅនឹងឆ្នាំ២០១៩
៥៖ គ្រាប់ពោតចំនួន ១៩៤ ៥០០.២៨ តោន មានកំណើន ៦៣.៨៥% ធៀបទៅនឹងឆ្នាំ២០១៩
៦៖ ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១.៧៦តោន មានកំណើន ៨៣.៥០% ធៀបទៅនឹងឆ្នាំ២០១៩
៧៖ ដំណាប់ស្វាយ ៥ ៧៥៥.៨៦ តោន មានកំណើន ១៥៩.៦០% ធៀបទៅនឹងឆ្នាំ២០១៩
៨៖ ម្ទេសស្រស់ចំនួន ៦២ ៤៣២.៧៨ តោន មានកំណើន ៣៨.០២% ធៀបទៅនឹងឆ្នាំ២០១៩
៩៖ ម្ទេសក្រៀម ១ ៨០០ តោន ស្មើនឹងឆ្នាំ២០១៩
១០៖ ម្រេច ៤ ៩៨២.៦៥ តោន មានកំណើន ៣៩.៣៩% ធៀបទៅនឹងឆ្នាំ២០១៩
១១៖ ជ័រកៅស៊ូចំនួន ២៩០ ៧០០តោន មានកំណើន ១៨.៣០% ធៀបទៅនឹងឆ្នាំ២០១៩
១២៖ គ្រាប់ឈូក ៣ ៨១៥.៣៣ តោន ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបចំនួន៦៧មុខ ទៅកាន់គោលដៅចំនួន៤៦ប្រទេស៕