រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ១៧គ្រឿងដែលបាញ់បង្ហោះដោយអ៊ុយក្រែននៅលើទឹកដីរបស់ខ្លួន ដោយមន្ត្រីក្នុងតំបន់បាននិយាយថា គោលដៅវាយប្រហារគឺកន្លែងស្តុកប្រេងនៅក្នុងតំបន់ Kaluga ។ 

ក្រសួងការពារជាតិបាននិយាយនៅលើកម្មវិធី Telegram ថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងដែលបាញ់បង្ហោះដោយអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ លើតំបន់ Kaluga ភាគខាងត្បូងនៃទីក្រុងមូស្គូ។ 


លោក Vladislav Shapsha អភិបាលតំបន់ Kaluga បាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយចំនួនត្រូវបានបាញ់ធ្លាក់នៅជិតឃ្លាំងប្រេងមួយនៅជិតទីក្រុង Lyudinovo ។ លោកShapsha បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា "មិនមានអ្នកស្លាប់ឬការខូចខាតទេ" ។ 

ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថា យន្តហោះគ្មានមនុស្សបើកចំនួន 9 គ្រឿងដែលបាញ់បង្ហោះដោយអ៊ុយក្រែនត្រូវបានបំផ្លាញនៅលើនៅតំបន់ Bryansk, 3នៅលើតំបន់ Kursk និងពីរនៅលើតំបន់ Belgorod ។ រុស្ស៊ីកម្របង្ហាញព័ត៌មានអំពីផលប៉ះពាល់ពេញលេញនៃការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដី ឬហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ