ប៉ាគីស្ថាន៖ ការរាប់សន្លឹកឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីការបោះឆ្នោតជាតិ កាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ត្រូវបានរងការប៉ះពាល់ដោយការពន្យារពេលខុសពីធម្មតា ដែលនាំឱ្យគណៈកម្មាធិការបោះឆ្នោតរបស់ប្រទេសនេះចេញការព្រមាននៅពេលយប់ដល់ក្រុមមន្ត្រីបោះឆ្នោរយៈពេល ១០ ម៉ោងបន្ទាប់ពីការបោះឆ្នោតត្រូវបានបិទដើម្បីត្រៀមបញ្ចេញលទ្ធផលភ្លាមៗ។

ការបោះឆ្នោតនេះត្រូវបានរំខានរួចមកហើយដោយការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ និងការផ្អាកសេវាកម្មទូរស័ព្ទ ដោយមិនមានការបង្ហាញពីមេដឹកនាំថ្មីច្បាស់លាស់នោះទេ រយៈពេលជាច្រើនម៉ោងបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់។ប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងជួបការលំបាកក្នុងការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលកំពុងប្រឈមមុខនឹងការកើនឡើងនៃអំពើហឹង្សាសកម្មប្រយុទ្ធនៅក្នុងបរិយាកាសនយោបាយដែលមានការប្រកួតប្រជែងយ៉ាងជ្រៅ។


លោក ហ៊្សាហ្វា អ៊ីកបាល (Zafar Iqbal) លេខាធិការពិសេសនៅគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន (ECP) បាននិយាយថា «បញ្ហាអ៊ីនធឺណិត» គឺជាហេតុផលនៅពីក្រោយការពន្យារពេលនេះ បន្ទាប់ពីលោកបានប្រកាសលទ្ធផលផ្លូវការដំបូងសម្រាប់មណ្ឌលបោះឆ្នោតមួយ រយៈពេលជាងដប់ម៉ោងបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ