កូរ៉េខាងជើង៖ ក្រសួងការពារជាតិកូរ៉េខាងជើង បានជំរុញឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នា ដោយចាត់ទុកថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសទាំង២ គឺជាការត្រៀមលក្ខណៈធ្វើសង្រ្គាម និងព្រមានពីផលវិបាកផងដែរ។ 

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយមានការចូលរួមពីកងទ័ព នៃប្រទេសទាំង២ កើនឡើងទ្វេដង បើធៀបទៅនឹងកាលពីឆ្នាំមុន ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាជាការគំរាមកំហែង មីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង។

អ្នកនាំពាក្យរូបនេះបន្ថែមថាសមយុទ្ធនេះមិនអាចត្រូវបានចាត់ទុកជាការការពារខ្លួន នោះទេ តែផ្ទុយទៅវិញ ជាការប៉ុនប៉ងមួយដើម្បីឈ្លានពានកូរ៉េខាងជើង ហើយថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងត្រូវតបស្នងមកវិញនូវតម្លៃ មួយយ៉ាងស័ក្តិសម ចំពោះការសម្រេចចិត្តខុសណាមួយរបស់ពួកគេ។


គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នាឈ្មោះ Freedom Shield រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមីនា។ ជាទម្លាប់ទៅហើយ កូរ៉េខាងជើងតែងតែចាត់ទុកសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាការត្រៀមលក្ខណៈ ឈ្លានពានទីក្រុងព្យុងយ៉ាង ជាមួយការធ្វើតេស្ដមីស៊ីល ដើម្បីបង្ហាញការប្រឆាំងរបស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ