បាងកក៖ ប៉ូលិសថៃចុះបង្ក្រាបទីតាំងផលិតថ្នាំ Botox ក្លែងក្លាយមួយកន្លែង នៅតំបន់ Nawamin និង Lat Phrao នៃទីក្រុងបាងកក។ ក្នុងការឆ្មក់ចូលនោះប៉ូលិសបានរឹបអូសបានទំនិញជាង ២៦,០០០ ដែលមានតម្លៃសរុប ១០លានបាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

លោក Pol Lt Col Jirakrit Thongjinda អគ្គនាយករងនៃនាយកដ្ឋានប៉ូលីសការពារអ្នកប្រើប្រាស់ (CPPD) បានបង្ហាញថា ដីកាឆែក ឆេរទីតាំងទាំង២ ត្រូវបានចេញដោយតុលាការក្រុងបាងកក តាមសំ ណើរបស់ប៉ូលីស ដែលបានប្រមូលភស្តុតាងបន្ទាប់ពីស៊ើបអង្កេត និង តាមដានក្រុ មដែលពាក់ព័ន្ធតាមអ៊ីនធឺណិត។

ក្នុងការឆ្មក់ចូលនេះ ស្ត្រីម្នាក់ដែលគេស្គាល់តែឈ្មោះ “Ploysai” ជាប្រធានប្រតិបត្តិការផលិត Botox ក្លែងក្លាយ។ យោងតាមប្រភពព័ត៌មានអតិថិជនភាគច្រើនជាគ្លីនិកកែសម្ផស្សនៅទីក្រុងបាងកក និងនៅជាយក្រុង។

ជនសង្ស័យ និងអ្នកជាប់ពាក់ព័ន្ធនឹងប្រឈមនឹងការចោទប្រកាន់សរុបចំនួន៧ ក្រោម ច្បាប់ឧបករណ៍ពេទ្យ និងច្បាប់គ្រឿងសម្អាងរបស់ប្រទេសថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ