អ៊ុយក្រែន៖ សេវាសន្តិសុខរដ្ឋរបស់អ៊ុយក្រែនបានបញ្ជាក់ថាបានចាប់ខ្លួនភ្នាក់ងាររុស្ស៊ីពីរនាក់ ដែលគ្រោងនឹងធ្វើឃាតប្រធានាធិបតី លោក Volodymyr Zelensky ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា បុរសទាំងពីរនាក់ ជាសមាជិកសេវាឆ្មាំការងាររអ៊ុយក្រែន ត្រូវបានជ្រើសរើសដោយសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី ហើយបានចែករំលែកព័ត៌មានសម្ងាត់ទៅកាន់ទីក្រុងម៉ូស្គូ។


មិនទាន់មានការឆ្លើយតបភ្លាមៗពីក្រុងម៉ូស្គូទាក់ទងនឹងការចោទប្រកាន់ទាំងនេះ វិមានក្រឹមឡាំងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។


គួរជម្រាបថា កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅនេះ លោក Zelensky បានបង្ហើបឱ្យដឹងថា កងកម្លាំងសន្តិសុខរបស់លោក ក៏ធ្លាប់បានរារាំងការប៉ុនប៉ងធ្វើឃាតជាច្រើនដងប្រឆាំងនឹងរូបលោកផងដែរ។ លោកបានបន្ថែមទៀតថា រុស្ស៉ីក៏មានផែនការដើម្បីធ្វើឃាត ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែនទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ