ប្រទេសម៉ាឡាវី៖ អាជ្ញាធរប្រទេសម៉ាឡាវី មិនអាចទាក់ទងយន្តហោះ ដែលដឹកអនុប្រធានាធិបតី គឺលោក Chilima បានទេ បន្ទាប់ពីយន្តហោះ បានបរាជ័យ ក្នុងការចុះចត នៅទីក្រុង Mzuzu ហើយត្រូវត្រឡប់ក្រោយ ។នេះបើយោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

យន្តហោះយោធាដែលដឹកអនុប្រធានាធិបតី លោក Saulos Chilima និងមនុស្ស ៩ នាក់ផ្សេងទៀតរួមទាំងអតីតស្ត្រីទីមួយ Shanil Dzimbiri បានហោះនៅប្រហែលម៉ោង ៩ ព្រឹក ថ្ងៃទី ១០ ខែមិថុនា ពីរដ្ឋធានី Lilongwe ទៅកាន់ទីក្រុង Mzuzu ចម្ងាយជាង ៣៧០ គីឡូម៉ែត្រ។ តាមការគ្រោងទុក គណៈប្រតិភូបានចូលរួមពិធីបុណ្យសពអតីតរដ្ឋមន្ត្រីម៉ាឡាវី។

ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បាននិយាយថា “អ្នកបើកយន្តហោះ មិនអាចចុះចតនៅទីក្រុង Mzuzu ដោយសារតែអាកាសធាតុអាក្រក់ ការមើលឃើញផ្លូវមានកម្រិត ។ អាជ្ញាធរអាកាសចរណ៍បានផ្តល់ដំបូន្មាន ឱ្យយន្តហោះត្រឡប់ទៅទីក្រុង Lilongwe ប៉ុន្តែបានបាត់បង់ការទាក់ទង ជាមួយយន្តហោះភ្លាមៗ” ។

លោក Chakwera បាននិយាយថា លោកកំពុងកៀងគរធនធានទាំងអស់ ដើម្បីស្វែងរកយន្តហោះ ដោយសង្ឃឹមថា នឹងរកឃើញអ្នកនៅរស់រានមានជីវិត។ ប្រធានាធិបតីនៃប្រទេសម៉ាឡាវីបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលថាប្រតិបត្តិការស្វែងរកត្រូវបានផ្អាកនៅពេលយប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ