ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពី ការទទួលបានជោគជ័យ ក្នុងការសង្គ្រោះជីវិតកុមារម្នាក់មកពីខេត្តតាកែវ ដែលរងគ្រោះដោយសារការឆាបឆេះ បង្កមកពីការដុតសំរាមដែលមានលាយឡំ សារធាតុរំសេវកាំជ្រួច និងបានបណ្តាលឱ្យរលាកដងខ្លួនប្រមាណ ៧០% ស្ទើរតែប៉ះពាល់ដល់អាយុជីវិត។

ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាបានខំព្យាបាលដោយការវះកាត់បក និងលាងស្បែក ចំនួន ១៦ដង និងប្រើប្រាស់ឈាមប្លាស្មាអស់ ៥ប្លោក ជាមួយនិងការថែទាំដិតដល់រយៈពេល៤៦ថ្ងៃ ទើបកុមាររូបនេះ រួចផុតពីសេចក្តីស្លាប់ និងអាចត្រឡប់ទៅផ្ទះវិញបានជាមួយស្ថានភាពប្រសើរ។


យោងតាមហ្វេសប៊ុកមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងបន្តថា ជុំវិញបញ្ហានេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ក៏បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ថែទាំមើលការខុសត្រូវចំពោះកូនៗ ឲ្យបានម៉ត់ចត់ ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។


មន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ថា ការបរិច្ចាគរបស់លោកអ្នក ពិតជាបានជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា យ៉ាងពិតប្រាកដ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ