កូរ៉េខាងជើង៖ សភាកូរ៉េខាងជើងបានបោះឆ្នោតលុបចោលរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូងស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈដែលទំនាក់ទំនងរបស់បងប្អូនកូរ៉េទាំងពីរបន្តធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺន។
សភា ក៏បានបោះឆ្នោតលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរដ្ឋធានីសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍ភ្នំ Kumgang ផងដែរ។ គម្រោងដែលបានចាប់ផ្តើមក្នុងអំឡុងទំនាក់ទំនងរវាងកូរ៉េទាំងពីរ នៅដើមទសវត្សរ៍ឆ្នាំ២០០០ បានទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត២លាននាក់។
សូមបញ្ជាក់ថាកូរ៉េខាងជើង បានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវក្នុងសង្គ្រាម ហើយបានលុបចោលកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅជិតព្រំដែនយោធា ដែលបង្កើតឡើងក្រោមបទឈប់បាញ់បញ្ចប់សង្គ្រាមកូរ៉េ៕