ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អ្នកមានចំណេះដឹង មិនអាស្រ័យលើអ្នកមាន អ្នកក្រ ឬកំព្រានោះទេ បើមានឱកាសដូចគ្នានោះ ខួរក្បាលមិនអន់ជាងគ្នាទេ។ ហើយកូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរ។ 

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាស នៃអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងសាខាវាលស្បូវ នៃមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសម្រាប់ជាតិទាំងមូលក្នុងការទទួលបានធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិ។ សម្តេច បន្តថា សមិទ្ធផល កើតឡើងមិនមែនជាការកើតឡើងដោយឯកឯងទេ គឺកើតឡើងពីការខិតខំប្រឹងប្រែង។ សម្តេច ថ្លែងថា «ការកសាងធនធានមនុស្ស ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងអនាគត ហើយការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់របបទីផ្សារសេរី ត្រូវតែមានការប្រកួតប្រជែងស្មើភាព ដូច្នេះដើម្បីប្រកួតប្រជែងបានត្រូវការធនធានមនុស្ស និងចំណេះដឹង ជាការជួយលើកកម្ពស់កម្រិតប្រកួតប្រជែង និងបង្កើនភាពម្ចាស់ការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ