តុលារការប្រទេសវៀតណាម ចោទប្រកាន់បុរសម្នាក់ និងបក្សពួករត់ការភ្នាល់ល្បែងអនឡាញតម្លៃ ៤៧ លានដុល្លារអាមេរិក
វៀតណាម៖ លោកង្វៀន មិញថាញ់ អាយុ៣៥ ឆ្នាំ រស់នៅស្រុក Cau Giay និងបក្ខពួកជាច្រើននាក់អាយុ ចន្លោះ២៧-៣៥ ឆ្នាំប្រឈមមុខនឹងការចោទប្រកាន់ពីបទ "រៀបចំល្បែងស៊ីសង"។នេះបើតាមការចេញផ្សាយរបស់VNexpressនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤។
ក្នុងចំណោមនោះ លោក Vu Tien Duy, Bui Nhat Anh, Pham Trung Thanh និង Tran Duc Cuong ត្រូវបានគេរាយការណ៍ថាជាអ្នកចូលរួមសំខាន់ៗ ហើយបានទទួលការទូទាត់ពី លោកង្វៀន មិញថាញ់ ក្នុងម្នាក់ៗពី៣ទៅ ១៨ពាន់លានដុង។
ក្នុងនោះតុលាការក៏នឹងកាត់ទោសមនុស្ស ៤២នាក់ផ្សេងទៀតពីបទ "លេងល្បែងស៊ីសង" ដែលភាគច្រើនពួកគេមានអាយុពី ២០-៣០ ឆ្នាំ និងមកពីទីក្រុងហាណូយ។សង្វៀនល្បែងស៊ីសងនេះបានលេចចេញជាលើកដំបូងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅពេលដែលប៉ូលិសនៅស្រុក Nam Tu Liem បានតាមដានលើលោកង្វៀន មិញថាញ់ និង ត្រង់ ដែល «បង្ហាញសញ្ញាគួរឲ្យសង្ស័យ»ពេលអ្នកទាំងពីរដកប្រាក់ច្រើនពីទូ ATM ប៉ូលិសក៏ឈប់សួរនាំ ប៉ុន្តែអ្នកទាំងពីរមិនអាចបញ្ជាក់ពីប្រភពប្រាក់បានទេ ទើបសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្ថែម ។
សូមបញ្ជកា់ថា ការរកឃើញល្បែងស៊ីសងរាប់លានដុល្លាររបស់លោក Thanh ដែលសកម្មតាំងពីឆ្នាំ ២០១៩ បន្ទាប់ពីគាត់បានបង្កើតកម្មវិធីលេងល្បែងតាមអ៊ីនធឺណិតគាត់បានបង្កើតហ្គេមអនឡាញចំនួនពីរគឺ SOCVIP ក្រោយមកបានប្តូរទៅជា SUMVIP និង VUACLUB ដែលអនុញ្ញាតឱ្យមនុស្សលេងល្បែងដោយប្រើរូបិយប័ណ្ណនិម្មិត។
អ្នកលេងត្រូវទិញរូបិយប័ណ្ណនិម្មិតដែលមានឈ្មោះថា SUM និង VUA ដោយប្រើកាតទូរស័ព្ទ ផ្ទេរប្រាក់តាមរយៈគណនីយអេឡិចត្រូនិច ឬតាមរយៈការផ្ទេរតាមធនាគារ ហ្គេមប្រមូលបានថ្លៃ 1% ដោយស្វ័យប្រវត្តិលើការភ្នាល់សរុប ហើយអ្នកឈ្នះត្រូវបានគិតថ្លៃបន្ថែម 1% នៅចុងបញ្ចប់។
ការិយាល័យលទ្ធកម្មប្រជាជនទីក្រុងហាណូយ ដែលជាការិយាល័យព្រះរាជអាជ្ញាបានកំណត់ថា ក្នុងរយៈពេលត្រឹមតែ ៤ ខែក្នុងឆ្នាំ២០២១គេហទំព័របានទាក់ទាញអ្នកលេងចំនួន៦លាននាក់ ដែលបានផ្ទុកទឹកប្រាក់រហូតដល់ ១.១៨៤ ពាន់ពាន់លានដុងចូលទៅក្នុងហ្គេម។
គួរបញ្ជាក់ថា នៅក្នុងខែតុលា ឆ្នាំ ២០២១នៅពេលដែលប៉ូលីសបានធ្វើការវាយឆ្មក់ ពួកគេបានរកឃើញថា លោកង្វៀន មិញថាញ់ តែម្នាក់ឯងមានរថយន្តទំនើបចំនួន ៥ គ្រឿងដែលមានតម្លៃ ៥០ពាន់លានដុង និងផ្ទះល្វែងចំនួន ៣នៅទីក្រុងហាណូយ៕