ឥណ្ឌា៖ឥណ្ឌាបើកការវាយប្រហារលើទីតាំង៩កន្លែងក្នុងតំបន់កាស្មៀរខាងប្រទេសប៉ាគីស្ថាន ខណៈទីក្រុងអ៊ីស្លាម៉ាបាដ ប្រកាសសងសឹកវិញដោយមិនប្រណីដៃឡើយ។

មីស៊ីលឥណ្ឌា បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះរួមមានទាំងកុមារ២នាក់ផងដែរ ចំណែកមនុស្ស១២នាក់រងរបួស ខណៈការផ្ទុះដ៏ធំបានអង្រួនតំបន់ Muzaffarabad។ក្នុងការវាយប្រហារនោះដែរ ភាគីប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៣គ្រឿងនិងដ្រូនមួយគ្រឿង ប៉ុន្តែមិនបញ្ជាក់ទីតាំងនៃការធ្លាក់ឡើយ។

ក្រោយឥណ្ឌាបើកប្រតិបត្តិការយោធា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានកោះប្រជុំជាបន្ទាន់ជាមួយគណៈកម្មការសន្តិសុខជាតិ ហើយហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម» និងប្រកាសពីសិទ្ធការពារខ្លួននិងប្តេជ្ញាសងសឹកទៅវិញ តាមពេលវេលានិងទីកន្លែងដែលខ្លួនជ្រើសរើស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ