ខេត្តក្រចេះ ៖ យោងតាង ហ្វេសប៊ុក លោក វ៉ា ថន អភិបាលខេត្តក្រចេះ បញ្ជាក់ថានៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះប្រជាពលរដ្ឋចំនួន១១ នាក់ នៅឃុំកំពង់ចាម ស្រុកសំបូរសង្ស័យថា(ពុលនំបញ្ចុក) ហើយមានអការៈក្អួត រាគ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីសម្រាកព្យាបាល។ បច្ចុប្បន្ននេះជនរងគ្រោះទាំងអស់មានសភាពធូរស្បើយ។

ប្រជាពលរដ្ឋទាំងនោះពួកគាត់បានទិញនំបញ្ចុកដែលលក់នៅតាមភូមិ ទៅទទួលទាន ក្រោយពីការទទួលទាន នំបញ្ចុកនោះប៉ុន្មានម៉ោង ស្រាប់តែមានអាការៈក្អួត ចង្អោរនិងរាគអស់កម្លាំង ត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពនៅមូលដ្ឋាន។


លោកអភិបាលស្រុកសំបូរ ក្នុងនាមខ្ញុំអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងបានចាត់ចែងជូនបងប្អូន ហើយក៏សូមអរគុណចំពោះក្រុមគ្រូពេទ្យជំនាញនៃមណ្ឌលសុខភាពកំពង់ចាម និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំយ៉ាងយកចិត្តទុកដាក់ជួយសង្រ្គោះបងប្អូនបានទាន់ពេលវេលា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ