ភ្នំពេញ ៖ ពិធីដង្ហែព្រះបរមសព សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃ រាជនៃព្រះរាជាណាចក្រកម្ពុជាបាន ដល់ ព្រះមេរុមុខវត្តបុទុមវតីរាជវរារាម ។ នាឱកាសនោះដែរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ស្តេចយាងដល់។

ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពចាប់ ផ្តើម ដោយមានការយាង និមន្ត សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះ សង្ឃនាយកស្តីទី សម្តេចព្រះ សង្ឃ នាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី ថ្នាក់ចត្វា និងព្រះរាជាគណៈ សរុបចំនួន ៩៣ អង្គ (មានផ្តិតយស) ឈរព័ទ្ធជុំវិញព្រះមេរុ វៀរលែងតែពីទិសខាងត្បូងចំពីមុខវេទិកាគណៈអធិបតី បង្សុកូលថ្វាយព្រះបរមសព (ព្រះសង្ឃទាំង ១០០០ អង្គ បង្សុកូលពីមហារោងទិសខាងលិច)។


ពិធីដង្ហែប្រទក្សិណព្រះបរមសព បីជុំព្រះ មេរុ ជាឧត្តរាព័ត៌ ដោយព្រះញាតិ នៃព្រះ បរមសព (២៦អង្គ/នាក់)។

និមន្ត សម្តេចព្រះឧត្តមចរិយាបណ្ឌិតឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះ ពុទ្ធ សាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ស្រះចក អានព្រះវិយោគកថា និងព្រះរាជជីវប្រវត្តិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ និមន្តព្រះសង្ឃមាតិកា ៤ អង្គ គង់ក្នុងបុស្បុក ៤ទិស។ ពិធីគោរពព្រះវិញ្ញាណ ក្ខន្ធ និងថ្វាយផ្កាខ្លឹមចន្ទន៍ ចំពោះព្រះបរម សពជាកិច្ចបច្ឆាមរណៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ