តើវៀតណាម នឹងទទួលបានផលចំណេញអ្វីខ្លះ ពីដំណើរទស្សកិច្ចរបស់ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅថ្ងៃនេះ?
វៀតណាម៖ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៥ របស់លោកពូទីនទៅកាន់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ២០០១មក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNexpress នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤។
លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា លោក Putin នឹងធ្វើទស្សនកិច្ចនៅវៀតណាមក្នុងឋានៈជាប្រធានគណៈប្រតិភូនៃថ្នាក់ដឹកនាំតំបន់ និងសហព័ន្ធរុស្ស៊ី និងដោយមានការអមដំណើរពីសំណាក់ អង្គភាពអាជីវកម្មធំៗរបស់រុស្ស៊ីផងដែរ។
លោក ពូទីន គ្រោងនឹងចូលរួមកិច្ចសន្ទនា និងកិច្ចប្រជុំជាមួយមេដឹកនាំវៀតណាម ព្រមទាំងចូលរួមព្រឹត្តិការណ៍មួយជាមួយនិស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យរុស្ស៊ី និងសហភាពសូវៀត។
លោក Bezdetko បាននិយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេដឹកនាំនៃភាគីទាំងពីរត្រូវបានគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមមួយ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យអប់រំ យុត្តិធម៌ នីតិវិធីគយ សុខភាព និងថាមពល។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង 100 ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងការពារជាតិ។
សូមបញ្ជាក់ថា គិតត្រឹមខែមេសា រុស្ស៊ីបានវិនិយោគ ៩៨៤,៩៨ លានដុល្លារក្នុងគម្រោងចំនួន ១៨៦ នៅវៀតណាម ដែលធ្វើឱ្យវាក្លាយជាអ្នកវិនិយោគធំជាងគេទី ២៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៥ ។ យោងតាមក្រសួងផែនការ និងវិនិយោគបានឱ្យដឹងថា ប្រទេសវៀតណាមបានវិនិយោគចំនួន ១.៦៣ ពាន់លានដុល្លារនៅក្នុងគម្រោងចំនួន ១៨នៅក្នុងប្រទេសរុស្ស៊ី ដោយផ្តោតលើវិស័យដូចជាប្រេង និងឧស្ម័ន កសិកម្ម និងផលិតកម្ម។
ពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣.៦៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ២.៣% ធៀបនឹងឆ្នាំមុន។ ប្រទេសរុស្សីក៏បានផ្តល់អាហារូបករណ៍ចំនួន ១ពាន់នាក់ ដល់និស្សិតវៀតណាមក្នុងឆ្នាំ ២០២៣ជាមួយនឹងនិស្សិតវៀតណាមប្រមាណ ៥ពាន់នាក់ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី។ សហគមន៍វៀតណាមនៅរុស្ស៊ីមានចន្លោះពី ៦០.០០០ ទៅ ៨០.០០០ នាក់៕