ជប៉ុន ៖ ក្នុងដំណើរទស្សនកិច្ចនៅអ៉ីស្រាអែល និងហ៊្សកដានី រដ្ឋមន្រ្តីការបរទេសជប៉ុន បាននិយាយថា ជប៉ុនផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦៥លានដុល្លារដល់ប៉ាឡេស្ទីន ដោយក្តីបារម្ភពីជម្លោះនៅតំបន់ Gaza។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅ១ថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់ពីបានជួបរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Eli Cohen និងសមភាគីប៉ាឡេស្ទីន លោក Riyad al-Maliki រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុង Jordan របស់ប្រទេសហ៊្សកដានី ថាជប៉ុនកំពុងរៀបចំផែនការផ្តល់ជំនួយសម្ភារៈដល់តំបន់ Gaza ដែលកំពុងហែកហួរដោយសង្រ្គាម។

 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងប៉ុន្មានថ្ងៃមុនពេលជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេស G7 ក្នុងទីក្រុងតូក្យូ ខណៈដែលវិបត្តិនៅតំបន់ Gaza កាន់តែធ្ងន់ធ្ងរ ដោយអ៉ីស្រាអែលបានបដិសេធការអំពាវនាវឲ្យផ្អាកសង្រ្គាមដើម្បីមនុស្សធម៌ រីឯមេដឹកនាំក្រុមហេសប៊ូលឡា ដែលគាំទ្រដោយលីបង់ ព្រមានអំពីការរាលដាលជម្លោះដល់តំបន់ជិតខាង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ