វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានធ្វើការព្រមានអំពីផលិតផលស៊ីរ៉ូក្អកចំនួន ១៤ប្រភេទ ដែលត្រូវបានហាមប្រាមក្នុងប្រទេសមួយចំនួន ដែលបានបណ្តាលឲ្យកុមាររាប់រយនាក់ស្លាប់ ឬខូចក្រលៀនធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤។

ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងបានស្នើឱ្យមន្ទីរសុខាភិបាលខេត្ត និងក្រុង និងគ្រឹះស្ថាន ពេទ្យក្រោមឱវាទ ឱ្យផ្សព្វផ្សាយជាបន្ទាន់នូវព័ត៌មានពាក់ព័ន្ធ នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃផលិតផលទាំងនេះ ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានសុខាភិបាលទូទាំងប្រទេស ត្រូវបានទាមទារមិនឱ្យប្រើប្រាស់ស៊ីរ៉ូដែលរួមមាន Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup ; Temorex Syrup; Flurin DMP Syrup ; Unibebi Cough Syrup, Unibebi Demam, Paracetamol Drops និង Unibebi Demam Paracetamol Syrup, Paracetamol Drops, Paracetamol Syrup និង Vipcol Ambronol Syrup និង DOK-1 MAX Syrup ។

កន្លងមក ក្រសួងបានទទួលការព្រមានពាក់ព័ន្ធពីអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ថា ផលិតផលទាំងនេះ ផលិតក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី មានផ្ទុកសារធាតុ Diethylene ដែលអាច បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ឬស្លាប់ដល់អ្នកប្រើប្រាស់

យោងតាមរដ្ឋបាលឱសថនៃប្រទេសវៀតណាមក្រោមក្រសួងសុខាភិបាល ផលិតផលទាំងនេះ មិនទាន់ ទទួលបានវិញ្ញាបនបត្រចុះបញ្ជីថ្នាំនៅប្រទេសវៀតណាម និងវិញ្ញាបនបត្រសម្រាប់នាំចូលក្នុងប្រទេស។


សូមបញ្ជាកថា កាលពីខែតុលា ឆ្នាំមុន ការស្លាប់ជាច្រើននាក់ បន្ទាប់ពីប្រើស៊ីរ៉ូក្អកត្រូវបានគេរាយការណ៍ក្នុងប្រទេស ហ្គាំប៊ី។ អង្គការសុខភាពពិភពលោកបានព្រមានថា ការស្លាប់អាចទាក់ទងនឹងផលិតផលចំនួនបួនគឺ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup ដែលផលិតដោយ ក្រុមហ៊ុនប្រទេសឥណ្ឌា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ