នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជាគម្រោង (LASED III) និងលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក បានអញ្ជើញចូលរួមជាគណៈអធិបតី  ក្នុងពិធីផ្សព្វផ្សាយក្នុងក្នុងកម្មវិធីសម្បទានដីសង្គមកិច្ចដែលជាគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣  (LASED III) ដែលមានការគាំទ្រពីធនាគារពិភពលោក (World Bank) ជាមួយនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។  


ពិធីផ្សព្វផ្សាយប្រព្រឹត្តទៅនៅវត្តពន្លឺសាមគ្គីស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំសាម ឃួយ ឃុំភ្លុក និងឃុំស្រែគរថ្មី បានមកស្តាប់ការផ្សព្វផ្សាយ នៃគម្រោងសម្បទានដី (LASED III) ដែលជាគម្រោងប្រវត្តិសាស្រ្ត បែងចែកសំរាប់អ្នកគ្មានដីពិតប្រាដក រស់នៅក្នុងភូមិសាស្រ្តទាំង៣ឃុំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ