ខេត្តស្ទឹងត្រែង៖មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៅសាលាខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា​ឆ្នាំ ២០២២​នេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានព្រមានថា អាជ្ញាធរ​មូលដ្ឋានភូមិ​ឃុំស្រុកណាមានល្បែងស៊ីសងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។​

លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា៖ រដ្ឋបាលខេត្តមិនមែនអនុវត្តនៅពេលតែរាជរដ្ឋាភិបាល​មាន​បទបញ្ជានោះទេ គឺត្រូវរួមគ្នាបង្ក្រាបល្បែងស៊ីសងនេះឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យបានជាប្រចាំ​នៅ​គ្រប់​មូលដ្ឋាន។

លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមទៀតថា៖ ការអនុវត្តបែបបនេះគីយើងធ្វើឱ្យ​ភូមិឃុំសង្កាត់មា​នសុវត្ថិភាព ព្រោះ ល្បែងស៊ីសង វាបានបង្កឲ្យមានជម្លោះអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យខា​តបង់ទ្រ​ព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះអ្នកវក់និងការលេងល្បែងនេះ។ ករណីនេះស្របពេ​លដែល​ប្រ​មុខ​រាជរដ្ឋាភិបាលបា​នដាក់ចេញនូវវិធានកា​រយ៉ាងម៉ឺងម៉ាត់ សមត្ថកិច្ចគ្រប់ថ្នាក់នៅមូលដ្ឋាន អាជ្ញាធ​រពា​ក់​ព័ន្ធត្រូវអនុវត្តវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពបំផុត។

 

លោកបន្តថា កន្លងមកកម្លាំងស្នងការដ្ឋានបានសហការជាមួយសមត្ថកិច្ច​ពាក់ព័ន្ធអនុវត្ត​បានច្រើន​ករណីហើយដូចជាការបង្ក្រាប់ការប្រើប្រាស់គ្រឿងញៀន និងល្បែងបៀរ អាប៉ោង ការជលមាន់​និងក្នុងក្មេងទំនើងជាដើម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ