ប្រទេសវៀតណាម បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចកាលពីថ្ងៃពុធ បានបង្ខំឱ្យលោក Vo Van Thuong លាលែងពីតំណែងរបស់លោក ដែលទើបតែជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញពីតំណែងភ្លាមៗរបស់អតីតប្រធានាធិបតីមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃពុធ ទី២០ ខែមីនា ថា បក្សកុម្មុយនិស្តវៀតណាមបានទទួលយកការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong បន្ទាប់ពីបានឡើងកាន់អំណាចបានត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ ដែលជាសញ្ញានៃភាពចលាចលនយោបាយ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគបរទេសនៅក្នុងប្រទេស។


យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល មិនបានបញ្ជាក់លម្អិតអំពីចំណុចខ្វះខាតរបស់លោក Thuong នោះទេ ប៉ុន្តែការផ្លាស់ប្តូរថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងរដ្ឋឯកបក្សនាពេលថ្មីៗនេះ សុទ្ធតែបានផ្សារភ្ជាប់ទៅនឹងយុទ្ធនាការប្រឆាំងអំពើស៊ីសំណូក ឬអំពើពុករលួយ ដែលរដ្ឋាភិបាលមានគោលបំណងលុបបំបាត់អំពើពុករលួយយ៉ាងទូលំទូលាយ ប៉ុន្តែក៏ត្រូវបានអ្នករិះគន់សង្ស័យថា ជាឧបករណ៍សម្រាប់ជម្លោះនយោបាយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ